top of page
TERRA-MICHI_Logo_Horizontal_Gold_3000px.png
01_keyvisual_earth_v3.jpg

AIដែលវិភាគ និងស្វែងយល់ពីលក្ខណៈដីដើម្បីរៀបចំផែនការនៅថ្ងៃអនាគត។

តាមរយៈការបញ្ជូលទិន្នន័យដីធ្លី លំហូរទឹកភ្លៀង ព្រៃឈើ ប្រភពទឹក និងផែនការអភិវឌ្ឍន៍លើផែនទីតែមួយ យើងជួយគាំទ្រដល់ការសម្រេចចិត្តយ៉ាងត្រឹមត្រូវ តាំងពីមុនពេលចាប់ផ្តើមការដ្ឋានសាងសង់។

ការអភិវឌ្ឍ ឬក៏ការការពារបរិស្ថាន? ដើម្បីបញ្ចប់ភាពលំបាកនៃជម្រើសទាំង២នេះ។

―― ដាក់ឱ្យប្រើប្រាស់ Beta Version ដោយឥតគិតថ្លៃ នៅថ្ងៃទី ២០.១០.២០២៦ ――

គាំទ្រភាសា៖ ជប៉ុន អង់គ្លេស និងខ្មែរ | ណែនាំឱ្យប្រើប្រាស់លើកុំព្យូទ័រ (PC)

សូមចូលគណនី ដើម្បីប្រើប្រាស់ TERRA-MICHI

ហេតុអ្វីបានជា TERRA-MICHI ជាជម្រើសចាំបាច់នាពេលនេះ?

1.7 ទ្រីលានដុល្លារ/ឆ្នាំ

តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (រាប់បញ្ចូលទាំងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ) នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី រហូតដល់ឆ្នាំ ២០៣០

ប្រភព៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ការសម្រេចចិត្តលើការប្រើប្រាស់ដីធ្លីដែលមានតម្លៃថ្លៃដើមខ្ពស់ ត្រូវតែធ្វើឡើងតាំងពីជំហានដំបូង

អតិបរមារហូតដល់9%

ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើ GDP កម្ពុជាត្រឹមឆ្នាំ 2050 (ក្នុងករណីគ្មានវិធានការបន្សាំ)

ប្រភព៖ ធនាគារពិភពលោក (World Bank)

ការសម្រេចចិត្តលើទិសដៅផ្លូវ និងកម្រិតកម្ពស់ដី គឺជាប្រភពនៃការកំណត់ទិសដៅលំហូរទឹកភ្លៀង បរិមាណដីជីក-ចាក់ និងផ្ទៃដីព្រៃឈើដែលអាចរក្សាទុកបាន។ ប៉ុន្តែជាទូទៅ ការសម្រេចចិត្តដ៏មានឥទ្ធិពលនេះ បែរជាត្រូវបានធ្វើឡើងតាំងពីដំណាក់កាលដំបូងនៃគម្រោង ដែលជាពេលខ្វះខាតទាំងទិន្នន័យ និងចំណេះដឹងបច្ចេកទេសរៀបចំដីធ្លី។

ខែកញ្ញា ឆ្នាំ២០២៥

ជាមួយនឹងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ សកម្មភាពអភិវឌ្ឍន៍កំពុងមានស្ទុះយ៉ាងរហ័សនៅក្នុងខេត្តកណ្តាល ដែលជាខេត្តព័ទ្ធជុំវិញរាជធានីភ្នំពេញ។

អ្វីដែល TERRA-MICHI អាចធ្វើបាន

ធ្វើការស្វែងយល់យ៉ាងស៊ីជម្រៅជាមួយដី មុនពេលចាប់ផ្តើមការដ្ឋានសាងសង់។

ប្រព័ន្ធរួមបញ្ចូលទិន្នន័យភូមិសាស្ត្រ លំហូរទឹកភ្លៀង គម្របដី និងផែនការអភិវឌ្ឍន៍ មកបង្ហាញនៅលើផែនទីតែមួយ។ រាល់ប្លង់ដែលបានគូស នឹងត្រូវផ្លាស់ប្តូរទៅជាមុខកាត់ និងមាឌដីភ្លាមៗនៅនឹងកន្លែង។ អ្នកនឹងទទួលបានមូលដ្ឋានច្បាស់លាស់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ចំដំណាក់កាលដែលការផ្លាស់ប្តូរចំណាយតិចតួចបំផុត។

01

ស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន

មុនពេលចាប់ផ្តើមគូសប្លង់ ត្រូវពិនិត្យផ្ទៀងផ្ទាត់Contour lines កម្ពស់ដី ព្រមទាំងនិន្នាការនៃលំហូរ និងការកកស្ទះទឹកភ្លៀង ដែលបានប៉ាន់ស្មានចេញពីទម្រង់ដី។

03_screen_terrain.jpg

ស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន៖ ផ្ទាំងបង្ហាញទិន្នន័យតម្រៀបជាន់គ្នានៃ Contour lines ទិសដៅលំហូរទឹក និងការប៉ាន់ស្មាននៃការកកស្ទះទឹកភ្លៀង

ការបង្ហាញ និងបរិមាណទាំងនេះ គឺជា Reference Values សម្រាប់ការសិក្សាបឋម (Initial Planning) ប៉ុណ្ណោះ។ សម្រាប់គម្រោងពិតប្រាកដ ទាមទារឱ្យមាន Field Survey និងការផ្ទៀងផ្ទាត់ពីអ្នកជំនាញ។ Elevation Data: JAXA AW3D30។

02

Natural Data Layers

បង្ហាញទិន្នន័យគម្របដី (ព្រៃឈើ ព្រៃកោងកាង ដីសើម និងផ្ទៃទឹក) តម្រៀបជាន់លើគ្នា ដើម្បីកំណត់ជាមុននូវ “តំបន់ដែលត្រូវអភិរក្ស និងរក្សាទុក”។

03

ការឌីហ្សាញផ្លូវ និងការរៀបចំដី

កំណត់ទីតាំងផ្លូវ និងការរៀបចំដីដើម្បីផ្ទៀងផ្ទាត់មុខកាត់ និងការប៉ានស្មានបរិមាណដីជីក-ចាក់ភ្លាមៗនៅនឹងកន្លែង។

04_screen_road.jpg

ការរៀបចំ Plan ៖ផ្ទាំងបង្ហាញខ្សែតម្រឹមផ្លូវ (Alignment) ប្លង់ Cross-section និងប្រមាណមាឌ Cut/Fill

04

ប្រៀបធៀប និងបញ្ជូនបន្តទៅកាន់វគ្គឌីហ្សាញប្លង់លម្អិត

ប្រៀបធៀបផែនការច្រើនជម្រើសដោយផ្អែកលើពិន្ទុវាយតម្លៃ រួចExport ជម្រើសដែលល្អបំផុតទៅកាន់Softwareឌីហ្សាញប្លង់លម្អិត។

05_screen_landcover.jpg

ផ្ទាំងបង្ហាញស្ថានភាពបច្ចុប្បន្ន៖ ដែលបូកបញ្ចូលគ្នារវាង Land Cover, Contour Lines និង Estimated Water Flow ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណត់ថា "កន្លែងណាត្រូវអភិរក្ស កន្លែងណាត្រូវប្រើប្រាស់" (រូបភាពជាក់ស្តែងពីBeta Version)។

ការប្តេជ្ញាចិត្តរបស់យើង

បញ្ចប់ការជ្រើសរើសតែមួយរវាងការអភិវឌ្ឍ ឬក៏ការការពារបរិស្ថាន។

កំណត់តំបន់ធម្មជាតិត្រូវអភិរក្សឱ្យនៅក្នុងផែនការ មុនពេលពង្រីកក្រុង។ ក្រុមហ៊ុនisVIT បានចុះMOU សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្រាវជ្រាវលើបណ្តាញព្រៃឈើ ប្រព័ន្ធលំហូរទឹក និងប្រព័ន្ធបរិស្ថាន (Ecosystem)។
 

យើងរួមបញ្ចូលចំណេះដឹងនេះជាមួយបច្ចេកវិទ្យាវិស្វកម្មស៊ីវិល និង Site Preparation របស់ជប៉ុន ដើម្បីកំណត់ឱ្យច្បាស់ថា "កន្លែងណាត្រូវរក្សាទុក កន្លែងណាត្រូវប្រើប្រាស់" ដោយមានហេតុផលបែបវិទ្យាសាស្ត្រ និងចែករំលែកដល់ភាគីពាក់ព័ន្ធទាំងអស់។ គោលដៅរបស់យើង គឺបង្កើតផែនការដែលឱ្យការរីកចម្រើននៃក្រុង និងធម្មជាតិដើរទន្ទឹមគ្នា។

ទីតាំងអនុវត្តគម្រោងដំបូង

រួមគ្នាជាមួយរដ្ឋបាលខេត្តកណ្តាល នៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦ ក្រុមហ៊ុន isVIT បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបែបរួមបញ្ចូល និងការរៀបចំគម្រោង ជាមួយរដ្ឋបាលខេត្តកណ្តាល។ កិច្ចសហប្រតិបត្តិការនេះទទួលបានការអនុម័តជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា។»
 

នៅក្នុងខេត្តកណ្តាល ដែលមានប្រជាជនរស់នៅប្រមាណ 1.43 លាននាក់ ការអភិវឌ្ឍកំពុងតែកើនឡើងយ៉ាងឆាប់រហ័សនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ កិច្ចសហប្រតិបត្តិការនេះនឹងចាប់ផ្តើមពីតំបន់ជុំវិញអាកាសយានដ្ឋាន ដោយធ្វើការសិក្សា និងពិចារណាជារួមលើការប្រើប្រាស់ដីធ្លី បណ្តាញផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹក និងវិធានការការពារទឹកជំនន់។
 

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពី តំណាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, អភិបាលខេត្ត អភិបាលរងខេត្ត និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា, អង្គការ JETRO ព្រមទាំងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

«តំណាងឱ្យរដ្ឋបាលខេត្តកណ្តាល ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះ»

វីដេអូណែនាំគម្រោង ដែលបានចាក់បញ្ចាំងក្នុងពិធីចុះហត្ថលេខាលើ MOU ជាមួយខេត្តកណ្តាល

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយរដ្ឋបាលខេត្តកណ្តាល នៅក្នុងប្រទេសកម្ពុជា

Facebookផ្លូវការរបស់រដ្ឋបាលខេត្តកណ្តាល

ជាពិសេស តាមរយៈការអនុវត្តបច្ចេកវិទ្យាឌីជីថលជឿនលឿន ដូចជាបញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងបច្ចេកវិទ្យា 3D យើងរំពឹងថានឹងទទួលបានលទ្ធផលផ្លែផ្កាដ៍ធំធេង ក្នុងការរៀបចំប្លង់គោល(Master Plan) អភិវឌ្ឍន៍ទីក្រុង និងការវាយតម្លៃស្ថានភាពដី (Terrain Evaluation)

ប្រសាសន៍ស្វាគមន៍របស់ ឯកឧត្តម គួច ចំបរើន អភិបាលខេត្តកណ្តាល (ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦)

ពួកយើង

ប្រែក្លាយការវិនិច្ឆ័យរបស់អ្នកជំនាញ ឱ្យទៅជាបទពិសោធន៍ជាក់ស្តែងនៅទីការដ្ឋាន

ការយល់ដឹងពីសណ្ឋានដី ការគ្រប់គ្រងប្រព័ន្ធទឹក និងការកាត់បន្ថយការដឹកជញ្ជូនដីដែលមិនចាំបាច់។ ការវិនិច្ឆ័យប្រកបដោយបច្ចេកទេស ដែលត្រូវបានសន្សំសំចៃនៅតាមការដ្ឋានរៀបចំដី (Site Grading) ក្នុងប្រទេសជប៉ុន ត្រូវបានបង្គរទុកនៅក្នុង TERRA-MICHI ហើយផ្ទេរជូនដល់អ្នកអនុវត្តការងារជាក់ស្តែងនៅទីការដ្ឋានតាមរយៈ AI។ យើងមិនត្រឹមតែពាំនាំមកនូវ "ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត " ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវ "បច្ចេកវិទ្យានៃការវិនិច្ឆ័យ" ដែលជាគ្រឹះទ្រទ្រង់ផែនការទាំងមូល។ យើងហៅដំណើរការនេះថាជា "ការនាំចេញចំណេះដឹង និងដំណោះស្រាយ។

១១_ប្រធាន.jpg

ប្រធានក្រុមប្រឹក្សាភិបាល

KUNIHIRO ITO

អ្នកជំនាញបច្ចេកទេសអភិវឌ្ឍន៍ដីធ្លី ដែលបានចំណាយពេលជាង ៤៥ ឆ្នាំលើការងាររៀបចំដីជាក់ស្តែង។ ការប្រមូលផ្តុំនូវបទពិសោធន៍ និងការសម្រេចចិត្តទាំងនោះហើយ គឺជាចំណេះដឹងស្នូលរបស់ TERRA-MICHI

12_ceo.jpg

អគ្គនាយក និងជានាយកប្រតិបត្តិ (CEO)

KOICHI ITO

មានបទពិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការដឹកនាំគម្រោងទាក់ទងនឹង IT និងកំពុងដឹកនាំគម្រោងនៅកម្ពុជា។ ហើយបានរួមបញ្ជូលចំណេះដឹងរៀបចំដី ជាមួយនិង ចំណេះដឹងIT ដើម្បីបង្កើត TERRA-MICHI 

ចំណេះដឹងទាក់ទងនឹងការកាត់បន្ថយគ្រោះមហន្តរាយ

ចំណេះដឹងនៃការរៀបចំដែនដី ដែលបានសម្រាញ់ចេញពីបទពិសោធន៍ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនៅជប៉ុន

ដោយសារការប្រែប្រួលអាកាសធាតុឥតប្រែប្រួល ដែលមិនធ្លាប់មានពីមុនមក ប្រទេសជប៉ុនបាននិងកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់កំហុក ជាបន្តបន្ទាប់។ ក្រុមវិស្វករប្រឹក្សាយោបល់ផ្នែករៀបចំដី របស់ជប៉ុន បានដាក់ចេញនូវវិធានការការពារ និងកាត់បន្ថយគ្រោះមហន្តរាយថ្មីៗ ព្រមទាំងបានចាប់ផ្តើមអនុវត្តជាផ្លូវការ។
 

ជាមួយគ្នានេះ ប្រទេសជប៉ុនក៏បានឆ្លងកាត់គ្រោះមហន្តរាយរលកយក្សស៊ូណាមិដ៏ធ្ងន់ធ្ងរផងដែរ។ ក្រុមការងារប្រឹក្សាយោបល់របស់យើងបានចុះសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់អំពីការលិចលង់ដោយសាររលកយក្សស៊ូណាមិ ហើយបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងការរៀបចំដី ដើម្បីជម្នះផលប៉ះពាល់ទាំងនោះ និងការពារកុំឱ្យគ្រោះមហន្តរាយដដែលនេះកើតឡើងជាថ្មី ដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ។

កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងបានចុះ(MOU)ជាមួយ៖

  • សាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture)

  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh)

13_kids_class.jpg
14_kids_temple.jpg

Mr. KOICHI ITO  ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន isVIT

ទីកន្លែងនៃការចាប់ផ្តើម!

កាលពីពេលដែលខ្ញុំបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ខ្ញុំបានជួបប្រទះនឹងកុមារតូចៗដែលដើរជើងទទេ នៅឯជើងភ្នំឧដុង្គ ខេត្តកណ្តាល។ ការនាំយកស្បែកជើងពីប្រទេសជប៉ុនទៅចែកជូនពួកគេ គឺជាចំណុចចាប់ផ្តើមនៃគ្រប់រឿងរ៉ាវទាំងអស់។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ពួកយើងនៅតែបន្តយកចិត្តទុកដាក់ និងនាំយកស្បែកជើងព្រមទាំងសម្លៀកបំពាក់ទៅជូនដល់កុមារ និងប្រជាជននៅតាមតំបន់ជនបទដោយផ្ទាល់ដៃដដែល

15_kids_wall.jpg
16_kids_forest.jpg
17_kids_gather.jpg
18_kids_girl.jpg
19_kids_boy.jpg
20_kids_lotus.jpg

រូបភាពអនុស្សាវរីយ៍ជាមួយកុមារៗដែលយើងបានជួបប្រទះនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ សកម្មភាពនៃការនាំយកស្បែកជើង និងសម្លៀកបំពាក់ទៅជូនពួកគេ នៅតែបន្តរហូតមកដល់សព្វថ្ងៃ

«យើងចង់ឃើញកុមារៗអាចរស់នៅដោយសុវត្ថិភាព ទទួលបានការសិក្សា និងមានក្តីសង្ឃឹមចំពោះអនាគត នៅលើទឹកដីកំណើតដែលពួកគេបានធំធាត់ឡើង»

«យើងខ្ញុំនឹងយកចិត្តទុកដាក់ស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋក្នុងតំបន់ និងបូកកម្លាំងជាមួយរដ្ឋបាលខេត្តកណ្តាល ដើម្បីសម្រេចបាននូវលទ្ធផលជាក់ស្ដែង ម្ដងមួយៗដោយការទទួលខុសត្រូវ។ ខ្ញុំសូមប្តេជ្ញាចិត្តដោយស្មោះថា ខ្ញុំនឹងចំណាយពេលវេលាដែលនៅសេសសល់របស់ខ្ញុំទាំងស្រុងដើម្បីបម្រើឱ្យបេសកកម្មនេះ»

 

បន្សល់ទុកផែនដីដ៏ស្រស់ស្អាត សម្រាប់កូនចៅជំនាន់ក្រោយ

បន្ទាប់ពីបំពេញព័ត៌មានទាំងអស់ (លើកលែងតែ Telegram) ព្រមទទួលស្គាល់លក្ខខណ្ឌទាំងពីរ និងផ្ទៀងផ្ទាត់អ៊ីមែលរួចរាល់ ការចុះឈ្មោះរបស់អ្នកនឹងត្រូវបញ្ចប់។ បន្ទាប់ពីបើកដំណើរការ អ្នកអាចចូលប្រើប្រាស់ (Login) ដោយប្រើអាសយដ្ឋានអ៊ីមែលដែលបានចុះឈ្មោះជា ID។ ប្រព័ន្ធមិនតម្រូវឱ្យប្រើពាក្យសម្ងាត់ទេ ដោយការផ្ទៀងផ្ទាត់អត្តសញ្ញាណពេលចូលប្រើប្រាស់ នឹងត្រូវធ្វើឡើងតាមរយៈការផ្ទៀងផ្ទាត់ ២ ជំហាន (2-Step Verification)។

​

ដាក់ឱ្យប្រើប្រាស់ជាសាធារណៈ (Official Launch)៖ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦

ការណែនាំអំពីការសាកល្បងប្រើប្រាស់ Beta Version ដោយឥតគិតថ្លៃ

កាលបរិច្ឆេទប្រកាសផ្សព្វផ្សាយផ្លូវការ

ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦

តម្លៃសេវាកម្ម

ប្រើប្រាស់ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលសាកល្បងជំនាន់ Beta

ភាសាដែលSupport

ជប៉ុន · អង់គ្លេស · ខ្មែរ

អ្នកប្រើប្រាស់គោលដៅ

ស្ថាប័នរដ្ឋ ក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លី វិស្វករ/អ្នកបច្ចេកទេស (វាស់វែង និងរៀបចំដែនដី/ ព្រមទាំងគ្រឹះស្ថានសិក្សា និងស្រាវជ្រាវ

លក្ខខណ្ឌប្រព័ន្ធដែលណែនាំឱ្យប្រើប្រាស់

កុំព្យូទ័រ (Web Browser)

1

2

3

  • ចុះឈ្មោះតាមរយៈទម្រង់ខាងស្តាំដៃ

  • ផ្ទៀងផ្ទាត់អត្តសញ្ញាណតាមរយៈអ៊ីមែលដែលបានផ្ញើជូន

  • ចូលប្រព័ន្ធ (Login) ដោយប្រើអ៊ីមែលដែលបានចុះឈ្មោះ ដើម្បីចាប់ផ្តើមប្រើប្រាស់

ការចុះឈ្មោះប្រើប្រាស់ TERRA-MICHI កំណែ β (Beta)

ក្រោយពេលបើកដំណើរការជាផ្លូវការ លោកអ្នកអាចចូលប្រើប្រាស់ TERRA-MICHI Beta ដោយផ្ទាល់ ដោយប្រើប្រាស់អាសយដ្ឋានអ៊ីមែលដែលបានចុះឈ្មោះ។

ប្រភេទការងារ
គោលបំណងនៃការប្រើប្រាស់
bottom of page